ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចដូចជា ៖

ទី១- លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្លៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ 

ទី២-ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្លៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ទ។

ទី៣-រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្លៀស សង្កាត់ចុងឃ្លៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

និងទី៤-បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្តីការតណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយជា ហេតុអំពីសំណើរសុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ដឹង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយការទូទាត់បំណុលពន្ធក្រុមហ៊ុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ