ភ្នំពេញ ៖ កាលពីខែឧសភា ឆ្នាំ២០២១ ក្រុមងការងារតាមដាន អំពីការដោះស្រាយចំពោះមតិយបល់ ឬសំណូមពររប ស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានដោះស្រាយ និងឆ្លើយតប ៥៦ករណី ព្រមទាំង កំពុងដោះស្រាយ ៤៣៣ករណី ផងដែរ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ។
ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៩ មិថុនា នេះថា លទ្ធផលការងារនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុក របស់សម្ដេច ទោះជាត្រូវជួបការលំបាក ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
សម្ដេច បានថ្លែងអំណរគុណចំពោះជនរួមជាតិ ដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេច ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀត ដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕EB