អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ប្រកាសបដិសេធព័ត៌មានក្លែងក្លាយដែលថាសង្កាត់បឹងកេងកងទី១ ត្រូវបានបិទ
5 ឆ្នាំ មុន
លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមធ្វើការបដិសេធចំពោះព័ត៌មានក្លែងក្លាយមួយចំនួនដែលបាននិយាយថាសង្កាត់បឹងកេងកងទី១ ត្រូវបានបិទ ជាក់ស្តែងមិនមានការបិទអ្វីនោះទេ ។
ដើម្បីបញ្ជាក់ឲ្យសាធារណ:ជនបានឃើកាន់តែច្បាស់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីករណីនេះ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំជឿតាមព័ត៌មានមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសត្រូវរក្សាអនាម័យជាប្រចាំ កាត់បន្ថយការជួបជុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕SP