ភ្នំពេញ ៖លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានវាយតម្លៃ ខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក W. Patrick Murphy បានថ្លែងថា«សូមវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ចាន់តូ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា។ឡែក នៅធនាគារជាតិនៃកម្ពុជា ជំនួយបច្ចេកទេសពីរដ្ឋាភិបាលអាមេរិក បានរួមចំណែកក្នុងការពង្រឹងការត្រួតពិនិត្យការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍ តាមអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា (FIU)។

ជាងនេះទៅទៀត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបជូន អំពីការពង្រឹងមូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈ និងឯកជន លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML-CFT)ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឲ្យអនុវត្ត នាពេលឆាប់ៗនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ