(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសថៃ និងកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពហើយ ដោយលោកបានអះអាងថា នេះគឺជាលទ្ធផលនៃការចូលរួមរបស់លោកផ្ទាល់។

នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា លោកទើបតែបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ លោកបានបន្ថែមថា «ខ្ញុំមានក្តីរីករាយសូមប្រកាសថា បន្ទាប់ពីការចូលរួមរបស់ខ្ញុំ (ប្រធានាធិបតី ដូណាល់ ត្រាំ) ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាព»។ លោកក៏បានអបអរសាទរគ្រប់គ្នា និងបានអះអាងថា «តាមរយៈការបញ្ចប់សង្គ្រាមនេះ យើងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់»។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ដោយសារបទឈប់បាញ់នេះ​លោកបញ្ជាឲ្យក្រុមការងារពាណិជ្ជកម្មរបស់លោកចាប់ផ្តើម ការចរចាជាមួយប្រទេសទាំងពីរឡើងវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ