ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱសានវាទត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឱ្យម្ចាស់ឡាននិងម៉ូតូដែលគេចពន្ធ នាំគ្នាទៅបង់ពន្ធ រដ្ឋនឹងបញ្ចុះ១០% បើមិនដូច្នោះទេនឹងឱ្យបង់ពន្ធក្នុងតម្លៃពេញតែម្ដង។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យគយ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំគ្រប់គ្រង និងចាប់ទំនិញដែលគេចពន្ធ ជាពិសេសឡាននិងម៉ូតូដែលគេចពន្ធ ឱ្យមកបង់ពន្ធទាំងអស់ និងលែងឱ្យមានឡាននិងម៉ូតូដែលគេចពន្ធចរាចរណ៍លើដងផ្លូវទៀតហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ