សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្នុងខេត្តកោះកុងនៅថ្ងៃស្អែក
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណ ភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង ដែលគ្រោងចំណា យទឹកប្រាក់ ស្ថាបនា ជាង១០០លានដុល្លារអាមេរិក។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាជំនួយអភិវឌ្ឍន៍ ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃ ១០០.៦៨៦.០០០ ដុល្លារអាមេរិក។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលចាប់ផ្ដើមពី ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់ ចំណុចអូរជ្រៅរហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ គ្រោងចំណាយ ពេលសា ងស ង់ចំនួ ន៣២ខែ គិតចាប់ផ្តើមពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយការងារសាងសង់ ផ្តោតលើការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ រួមមានគំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ដុំបេតុង របាំងដែក និងសួនច្បារបែកចែកទ្រូងផ្លូវ និងសម្ភារៈផ្សេងៗទៀត។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨នេះ ជាកំណាត់ផ្លូវ អាស៊ានលេខ១២៣ លាតសន្ធឹងពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ចប់នៅព្រះរាជាណាចក្រថៃឡង់ដ៏។ ដូច្នេះគម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងរួមចំណែកដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនជាតិ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ