ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការថតវីដេអូផ្សាយបន្តផ្ទាល់ក្នុងរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់(Live) អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អជ្ញាធរជាតិអប្សរា មេត្តាដាក់សំណើរសុំមកអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយភ្ចាប់មកជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។

ចំពោះការស្នើរសុំថតផ្សាយបន្តផ្ទាល់អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែលមានលក្ខណៈ ផ្សព្វ ផ្សាយជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើ រសុំថតលក្ខណៈអាជីវកម្មដែលតម្រូវឲ្យអនុវវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ និងគោលដៅដើម្បីអាចគ្រប់គ្រងដោយប្រសិទ្ធភាពនូវការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ(Pre-Wedding) ក៏ដូចជាជៀសវាងនូវភាពអាណាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានតម្រូវឲ្យសាធារណជនដាក់សំណើរសុំការថតសម្លៀកបំពាក់ប្រពៃណីបុរាណ មកអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យនិងផ្ដល់ការអនុញ្ញាតជូនដោយឥតគិតថ្លៃផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ