សត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញងាប់នៅលើឆ្នេខ្សាច់ក្នុងក្រុងក្រចេះ ប៉ុន្តែមន្រ្តីជំនាញមិនទាន់ដឹងពីមូលហេតុនោះទេ
ក្រចេះ៖ សត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញងាប់នៅលើឆ្នេខ្សាច់ ប៉ុន្តែមន្រ្តីជំនាញមិនទាន់ដឹងពីមូលហេតុនោះទេ។ ការប្រទះឃើញនេះ បានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅលើឆ្នេខ្សាច់ ភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ។
រហូតដល់រសៀលថ្ងៃនេះ មិនមានការបញ្ជាក់អះអាងពីមន្រ្តីរដ្ឋបាលជលផល និងអង្គការ WWF ដែលទទួលបន្ទុកអភិរក្សសត្វផ្សោតថា ងាប់ដោយមូលហេតុអ្វីនោះទេ (គេមិនដឹងថា ការងាប់ដោយសារជាប់មង ដោយសារឆក់ ឬងាប់ដោយសារអស់អាយុកាលនោះទេ)។
សម្រាប់ខេត្តក្រចេះ សត្វផ្សោតជាគោលដៅទេសចរណ៍ដ៍សំខាន់ ដើម្បីទាញភ្ញៀវជាតិ-អន្តរជាតិមកទស្សនា កម្សាន្តនៅខេត្តក្រចេះ ប្រសិនសត្វផ្សោតនៅតែបន្តងាប់ជាបន្តបន្ទាប់ គេមិនរំពឹងថា ខេត្តភាគឦសាន្តមួយនេះ និងមានភ្ញៀវទេសចរ កើនឡើងនោះទេ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ