ភ្នំពេញ៖ ​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិនឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នារសៀលថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២២ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត នា​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២១ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

 នេះបើតាមការឱ្យដឹងពីសំណាក់ លោក ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ បា​នអ​ញ្ជើ​ញចុះពិនិត្យ​ ដំណើរការស្រង់ បូក​ និង​ផ្ទៀងផ្ទាត់ពិន្ទុ​ នៅអគាររដ្ឋបាលក្រសួងអប់រំ​ យុវជន​ និងកីឡា​។

 ក្នុងដំណើរការស្រង់ បូក​ និង​ផ្ទៀងផ្ទាត់ពិន្ទុ​ សមាជិក​អនុ​គណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS និង​អនុ​គណៈ​កម្មការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ចាប់​ផ្ដើម​បំពេញ​ភារកិច្ច ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ  ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់ ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​រក្សា​ភាព​ស្ង​ប់ស្ងាត់​ល្អ ព្រមទាំងអនុវត្តតាមវិធានការ​ណ៍សុខភាព​ និងសុវត្ថិភាព។

 សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះនារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ