ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញអារម្មណ៍នឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈ មានសន្តិភាពផងមានសង្គ្រាមផង កាលពីអាណត្តិទី១ នៃរដ្ឋសភា ។
សម្តេចតេជោ បានបង្ហាញអារម្មណ៍នឹកស្រណោះនេះ បន្ទាប់ពីសម្តេចតេជោបានឃើញលោក ខៀវ កាញារីទ្ធ សមាជិករដ្ឋបានបង្ហោះរូបភាពមួយសន្លឹកដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់កម្ពុជា នៅក្នុងអាណត្តិទី១នៃរដ្ឋសភាដែលមានសម្តេចផ្ទាល់ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ។
តាមរយៈការខំមិនពីក្រោមរូបភាពបង្ហោះដោយលោក ខៀវ កាញារីទ្ធ និងស៊ែរបន្ត សម្តេចតេជោ បានមានប្រសាសន៍ថា “ឃើញរូបថតនេះ ពិតជាធ្វើឲ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្រ្គាមផង” ។
សម្តេចតេជោ បានមានប្រសាសន៍ថា នាពេលនោះគឺមានសាមគ្គីគ្នាបានល្អណាស់ ដោយសម្តេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ (ប្រមុខរដ្ឋ) ខណៈសម្តេចជា ស៊ីម ជាប្រធានរដ្ឋសភា រីឯរូបសម្តេចផ្ទាល់ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) រួមជាមួយសមាជិកសភា សមាជិករដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរដ្ឋការនាពេលនោះបានខិតខំប្រឹងប្រែងងើបឈរឡើង ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទោះបីជារាមច្បងមួយចំនួន បានលាចាកលោកទៅមុនក៏ដោយ ប៉ុន្តែសម្តេចនៅតែនឹករលឹកអាល័យដល់ពួកគាត់ជាប់ជានិច្ច ៕
សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍នឹកស្រណោះគ្រាលំបាក កាលពីអាណត្តិទី១ នៃរដ្ឋសភា