ហេតុការព្រះចន្ទពេញវង់ដែលមានទំហំធំបំផុតប្រចាំ២០២០ ឬ Super moon នឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ
5 ឆ្នាំ មុន
ព្រះចន្ទដែលមានទំហំធំបំផុត ឬអាចនិយាយបានថា ជាពេលវេលាមួយដែលព្រះចន្ទនៅជិតបំផុតជាមួយភពផែនដី ត្រូវកើតឡើងនាថ្ងៃស្អែកនេះ។ ព្រឹត្តិការណ៍នេះ ព្រះចន្ទអាចប្រែជាពណ៌ផ្កាឈូក ហើយអាចមើលឃើញផ្ទាល់ភ្នែកបាន។ គេតែអោយឈ្មោះថា ជាព្រឹត្តិការណ៍( Super Moon ) ដែលក្នុងមួយឆ្នាំមានតែម្តង។ ប្រទេសមួយចំនួន ដូចជា អ៊ីតាលី ជប៉ុន អេស្ប៉ាញ រូស៊ី ចិន អាមេរិច កាណាដា អាចនឹងមានអតិភាពមើលឃើញព្រះចន្ទកៀកជាងគេបំផុតបើធៀបនឹងប្រទេសជាច្រើនទៀតលើភពផែនដី ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍( Super Moon )នេះ ចម្ងាយពីផែនដីទៅព្រះចន្ទមានត្រឹមតែជាង 356,500 km ខណៈជាធម្មតារវាងផែនដីនិងព្រះចន្ទ គឺមានចម្ងាយទៅដល់ជាង 406,700 km ៕