នៅវេលាម៉ោង៩និង០០នាទី ព្រឹកថៃ្ងចន្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០នេះ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ ផ្លូវ៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិខែ្មរ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ។ មូលហេតុនៃអគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

របាយការណ៍ដដែលបានបញ្ជាក់ថា អគ្គីភ័យនេះ បានធ្វើឲ្យផ្ទះប្រភេទឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ និងសម្ភារប្រើប្រាសប្រចាំថ្ងៃឆេះអស់ទាំងស្រុង និងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់០១ជំហៀងផ្ទះ។ ប៉ុន្តែមិនបណ្តាលឲ្យមានរងរបួស និងមនុស្សស្លាប់នោះទេ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គីភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប។ រថយន្តអគ្គីភ័យក្រសួងមហាផៃ្ទ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានសើ្មនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គីភ័យអាវុធហត្ថ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តអគ្គីភ័យទីក្រុងកោះពេជ្រ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គីភ័យបុរីប៉េងហ៊ួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គីភ័យជ្រោយចងា្វរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៦ម៉ែត្រគូប។

សមត្ថកិច្ចអគ្គីភ័យបានបញ្ជាក់ជាក់ថា ករណីភ្លើងឆេះផ្ទះខាងលើបានគ្រប់គ្រង និងពន្លត់ចប់នៅម៉ោង១០និង១៥ នាទី ព្រឹកថ្ងៃដដែល៕SS

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ