មេរោគកូវីដ១៩ប្រែរូបថ្មីក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាងនេះបើតាមការលើកឡើងរបស់ហ្វេសបុកលោក Vann Mich ដែលមានបទពិសោធន៌ជាង1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដ។
លោក Vann Michបានបន្តថាក្នុងរយៈពេល1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដលោកគ្មានការភ័យខ្លាចឬតក់ស្លុតឡើយ ។ តែក្នុង1ខែចុងក្រោយនេះចាប់ពី 20 កុម្ភៈ 2021 ខ្ញុំមានអារម្មណ៏ភ័យខ្លាច និងព្រួយបារម្យណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង ។
ជាមួយការលើកឡើងនេះ លោកក៏បានបង្ហាញនូវរូបភាពសួតត្រូវបានមេរោគស៊ីសុះសាច់ដ៏គួអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ 3កុំ 3ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ៕