ក្រុមគ្រូពេទ្យបានមកទទួលកូនស្រីសពលោកគឹម ឃីស៊ុន បម្រើការងារនៅការិយាល័យផែនការ និងបច្ចេកទេសនៃនាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីម្សិលមិញដោយសារជំងឺកូវីដ-១៩ក្នុងវ័យ៤៦ឆ្នាំ។ កូនស្រីរបស់លោកមានអាការៈក្អួតផង ចុកពោះផង ខណៈពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ បច្ចុប្បន្នក្រុមគ្រូពេទ្យបានបញ្ចូននាងទៅព្យាបាលនិងពិនិត្យនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា លោកគឹម ឃីស៊ុន អាយុ៤៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមីនាម្សិលមិញនេះ បន្ទាប់ពីលោកត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃ១០ខែមីនា គ្រាដែលលោកមិនមានជំងឺគួបផ្សំផ្សេងទៀតនោះទេ។ លោកគឺជាជនរងគ្រោះទី៣ដែលស្លាប់ដោយជំងឺកូវីដ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ