កោះកុង៖ អាជីវករឆ្នេរបាក់ខ្លងប្រទះឃើញ សត្វផ្សោតសមុទ្រមួយក្បាលបានស្លាប់អណ្តែតមកទើរមាត់ច្រាំង ។ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ មីនា ២០២១ ។

តាមការសន្និដ្ឋាន របស់អាជីវករនៅកន្លែងកើតហេតុ បានឲ្យដឹងថា សពសត្វផ្សោតសមុទ្រមួយក្បាល នេះមានប្រវែងជិត០២មែត្រនិងទម្ងន់ជិត១០០គីឡូក្រម ។

យ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយថាវាស្លាប់សារអ្វី ខណ:អាជ្ញាធរ និងជំនាញជលផលមិនទាន់ចុះពិនិត្យនៅឡើយ។

គួររំលឹកផងដែរថា នេះជាលើកទីពីរហើយដែលសត្វផ្សោតសមុទ្របានស្លាប់ហើយអណ្តែតមកទើរ លើច្រៀង ឆ្នេរកម្សាន្តបាក់ខ្លង បើធៀបនិងកាល០២ឆ្នាំមុន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ