មន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ និងដោយប្រយោលជាមួយលោក កក្កដា សោភណ្ឌ័ ដែលផ្ទុកកូវីដ-១៩ប្រហែលជា៤០០នាក់។ បច្ចុប្ប ន្នអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទាំងអស់នោះ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការយកសំណាក និងដាក់ឲ្យនៅដោយឡែក។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឱ្យដឹងថាបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែសាកសួរបណ្តើរ និង យកសំណាកជាបណ្តើរៗ។ចំពោះអ្នកដែលជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់និងប្រយោលក្រុមការងារបានដាក់នៅដោយឡែកក្នុងផ្ទះ ហ៊ុមព័ទ្ធខ្សែ។ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ មិនទាន់មានអ្នកចេញនូវរោគសញ្ញា។

សូមបញ្ជាក់ថា លោក កក្កដា សោភណ្ឌ័ កាលពីនៅថ្ងៃទី ១៤ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈកាលពីថ្ងៃទី ១២ មីនា លោកធ្លាប់ចូលរួមមង្គលការមិត្តភក្តិនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ហើយលោក កក្កដា សោភណ្ឌ័ បានអះអាងថា លោកបានទទួលលទ្ធផលពីគ្រូពេទ្យថា លោក Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ ឥឡូវនេះ លោកធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អរងចាំការព្យាបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ