សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួង បានអញ្ជើញបើកកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃកិច្ច សហប្រតិបត្តិ ការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ពាក់ ព័ន្ធចំណុះក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ ស្ដីពីកិច្ចប្រតិបត្តិការរុករកនាវាលិច និងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា កិច្ចប្រតិបត្តិការរយៈពេល៣ខែកន្លងមក កម្លាំងជំនាញបានធ្វើការបោសសំអាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប៩១២គ្រាប់។

ជាងនេះទៅទៀត គ្រាប់ទាំងនេះត្រូវបាន ស្ដុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការ យាមការពារ ២៤លើ២៤ម៉ោង។ កិច្ចប្រតិបត្តិការនេះនឹងត្រូវខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភា ខាងមុខនេះគឺមុនរដូរវស្សាមកដល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ