ភ្នំពេញ  ៖  លោក  ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  បានថ្លែងថា  ទោះបីពិភពលោកទាំងមូល  កំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺ  កូវីដ-១៩  ក៏ដោយ  ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូន។

ក្នុងកិច្ចប្រជុំពិភាក្សា  ស្ដីពី  ថវិកាជំពូក២១ នៅថ្ងៃទី១៣  ខែមេសា  ឆ្នាំ ២០២០  លោក  ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា "ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋទូទៅ"។


ទន្នឹមនឹងនោះ  រដ្ឋន្ត្រីក្រសួងសាធារណការ  លេីកឡេីងថា  " ក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយតែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ"។

ជាងនេះទៅទៀត  រដ្ឋន្ត្រីក្រសួងសាធារណការ ក៏បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវ ក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានជាប្រចាំ លើក្រុមហ៊ុនវិនិយោគទាំងឡាយ ដើម្បីជំរុញឱ្យពួកគេអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួង ដែលបានដាក់ចេញជាដាច់ខាត ៕

ដោយ   ៖  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ