បុគ្គលិកសុខាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវ RITM ចំនួន ៤០ នាក់ធ្វើតេស្តវិជ្ជមានវីរុស Corona
5 ឆ្នាំ មុន
ហ្វីលីពីន ៖បុគ្គលិកសុខាភិបាល ៤០នាក់នៃវិទ្យាស្ថានស្រាវ ជ្រាវវេជ្ជសាស្ត្រតំបន់ត្រូពិក ប្ញហៅថា RITM ដែលជាមន្ទីរពិសោធន៍ នៃការធ្វើតេស្តជម្ងឺ Covid-19 ដ៏សំខាន់របស់ Philippines បានធ្វើតេស្តិវិជ្ជមានវីរុស Corona ។ នេះបើយោងតាមសារព័ត៌មាន Xinhua News ។ លោក Celia Carlos នាយកវិទ្យាស្ថាន RITM ប្រាប់ថា ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ វិទ្យាស្ថានស្រាវ ជ្រាវវេជ្ជសាស្ត្រតំបន់ត្រូពិក នៅតែបន្តប្រតិបត្តិការរបស់ខ្លួនជាបន្តទៀត ទោះមានបុគ្គលិកបានឆ្លងជំងឺកូវីដ១៩ក៏ដោយ ។បុគ្គលិកដែលបានឆ្លងត្រូវបានគេបញ្ចូនទៅកាន់តំបន់ដាច់ដោយឡែក និងកំពុងព្យាបាលដោយយកចិត្តទុកដាក់ ៕ដោយ PP