ប្រេីពាក្យសំដីឌឺដង ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត ក៏បេីកការ ប្រយុទ្ធគ្នាលេីដងផ្លូវ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ
បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោក វរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមបានការសម្របសម្រួលលេីនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០ នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរ បាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងគប់លេីម៉ូតូ ) ចំនួន០១ ករណី ដែលកេីតឡេីងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២ ១ វេលាម៉ោង១៦និង២០ នាទី នៅចំណុចមុខផ្ទះលក់ គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន ១៥ នាក់ គឺក្រុម Boy Srerចំនួន ០៨នាក់ នឹងក្រុម Boy Loy ចំនួន០៧ នាក់ ។
*វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស ពាក់ស្លាកលេខ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ពាក់ស្លាកលេខ បាត់ដំបង1N 8871 ចំនួន ០១គ្រឿង
- កាំបិតខ្វែវដងឬស្សី ប្រវែង ០១ម៉ែត្រ ចំនួន ០១ដើម
- ដុំឥដ្ឋចំនួន០២ដុំ
-សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពី ការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕