(ភ្នំពេញ)៖កងទ័ពជើងទឹកមូលដ្ឋានសមុទ្រនៅថ្ងៃទី ២៣ ខែមីនានេះ បានរាយការណ៍ថា យោធិនម្នាក់មានឈ្មោះ សំ វិជ្ជា មានឋានៈជាអនុសនីយ៍ឯក បានធ្វើតេស្តសំណាកវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី ២២ ខែមីនា។នេះបើយោងតាមរបាយការណ៍របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។
យោងតាមរបាយការណ៍របស់លោក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកបានឲ្យដឹងថា យោធិនរូបនេះ ទទួលបានការចាក់វ៉ាក់សាំងចំនួន ២ លើករួចមកហើយ នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ នៅថ្ងៃទី ២៥ ខែកុម្ភៈ លើកទី១ និងលើកទី២នៅថ្ងៃទី ១២ ខែមីនា។
បច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារ សាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយអ្នកពាក់ព័ន្ធ ៥ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩៕PP