(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យគ្រូបង្រៀន នៅភ្នំពេញ កណ្ដាល ព្រៃវែង កោះកុង និងព្រះសីហនុ ចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបេីយោងតាមសារសំឡេងសម្តេចតេជោ  នាយប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១។ 

សម្តេចតេជោមានប្រសាសន៍ថា"យេីងក៏ទេីបនឹងសម្រេចដេីម្បីឱ្យចាក់ចំពោះគ្រូបង្រៀន សម្រាប់ទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ  ទៅលេីភាពបន្ទាន់មួយចំនួនសម្រាប់គ្រូបង្រៀន។ 

សូមបញ្ជាក់ថា ការសម្រេចរបស់សម្រេចតេជោនេះ ធ្វេីឡេីងទន្ទឹមគ្នាជាមួយការតែងតាំងលោកស្រី ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ