ប្រទេសថៃ៖ ព្រះសង្ឃមួយអង្គ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ថា បានបាញ់កាំភ្លើងនៅឯប្រាសាទមួយក្នុងស្រុក Ban Bueng នៃស្រុក Chon Buri បន្ទាប់ពីបានផឹកស្រាស្រវឹង ហើយមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរវាងព្រះសង្ឃដទៃទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ព្រះសង្ឃដែលបានឃាត់ខ្លួនមានព្រះជន្ម៥៤ព្រះវស្សា ព្រះនាម Kritsana Yoosi ។ ប្រហែលជា២ខែមុន ដោយសារតែគាត់បានប្រាប់ក្រុមគ្រួសាររបស់គាត់ថា ប្រសិនបើគាត់ឈ្នះឆ្នោតគាត់ នឹងបួសទៅជាព្រះសង្ឃដើម្បីកែលម្អជីវិតរបស់គាត់។ បន្ទាប់មកគាត់បានឈ្នះឆ្នោតជាង១០ម៉ឺនបាត។ ដោយរក្សាការសន្យារបស់គាត់ចំពោះគ្រួសាររបស់គាត់ Kritsana ក៏បានបួសក្លាយជាព្រះសង្ឃ។

យ៉ាងណាមិញយោងតាមរបាយការណ៌របស់ប៉ូលីសបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង២០និង៣០នាទី ព្រះសង្ឃ Kritsana Yoosi បានសារភាពប្រាប់ប៉ូលីសថាគាត់“ ស្រវឹងខ្លាំង” ហើយបានឈ្លោះជាមួយព្រះសង្ឃដទៃទៀត។ Kritsana និយាយថា គាត់ខឹងខ្លាំងណាស់ហើយគាត់ក៏បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ដើម្បីយកកាំភ្លើងឲ្យគាត់ រួចគាត់បានបាញ់ប្រហារលើវត្ត ប៉ុន្តែមិនបានវាយព្រះសង្ឃណាមួយឡើយ។

ជាក់ស្តែង Kritsana បានចាក់សោរខ្លួនឯងនៅក្នុងអង្គភាពផ្ទះរបស់គាត់បន្ទាប់ពីការបាញ់ប្រហារ ហើយប៉ូលីសបានចំណាយពេលអស់រយៈពេល៣ម៉ោង ដើម្បីបញ្ចុះបញ្ចូលគាត់អោយចុះចាញ់ ហើយប៉ូលីសបានឆែកឆេរ និងដកហូតកាំភ្លើងខ្លីមួយដើមមានគ្រាប់ចំនួន៤ ពី Kritsana ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ