ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា បានលេីកឡេីងថា អាស៊ាននៅតែបន្តពង្រឹងសហប្រតិបត្តិការ ពាណិជ្ជកម្ម បន្ថែមទៀត ដើម្បី ជួយគ្នាទៅវិញទៅមកក្នុងអាស៊ានដែលជាប់គាំងដំណើរឬរងគ្រោះដោយជំងឺកូវីដ១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូរអមនាយករដ្ឋមន្ត្រី ថា អាស៊ាននៅតែបន្តអនុវត្តយន្តការសមស្រប ជាពិសេសស្ថេភាពនៃសេដ្ឋកិច្ចតំបន់ តាមរយៈគោលនយោបាយរបស់ រដ្ឋាភិបាលប្រទេសនីមួយៗ ដែលជួយដល់ប្រជាពលរដ្ឋអាស៊ានក៏ដូចជា ពាណិជ្ជករ ដែលរងផលប៉ះពាល់បញ្ហាជំម្ងឺកូវីត១៩នេះ។
លោកបន្តថា រដ្ឋាភិបាលចិន បានឯកភាពគ្នាក្នុងការបង្កើតមូលនិធិ អាស៊ានសម្រាប់ឆ្លើយតបទៅនិងជម្ងឺកូវីដ១៩នេះ ជាពិសេស ប្តេជ្ញាចិត្ត រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំម្ងឺកូវីត១៩ ធ្វើការជិតស្និតជាមួយអង្គការសុខភាពពិភពលោកនិងដៃគូអភិវឌ្ឍន៍អាស៊ាន និងការបន្តទប់ស្កាត់នៃការ ឆ្លងរាលដាលនៃជម្ងឺកូវីត១៩ នេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងរក្សាម៉ាក្រូសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាននេះ។លោក មានប្រសាសន៍ថា "ដំណើរការរួមគ្នា សម្របសម្រួលគោលនយោបាយអាស៊ាន ក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គមកិច្ច។ដោយសារជំងឺរាលត្បាញកូវីដ១៩នេះ ជាពិសេសក្នុងគោលដៅ ៣ ថែរក្សាប្រជាពលរដ្ឋក្នុងអាស៊ាន ក្នុងការថែរក្សាម៉ាក្រូសេដ្ឋកិច្ច ក្នុងអាស៊ាន បន្ត ធ្វើយ៉ាងណារក្សាទីផ្សារអាស៊ាន នៅតែបើកចំហរ សម្រាប់ពាណិជ្ជកម្មវិនិយោគ និង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងអាស៊ាននេះ ក្នុងគោលដៅដើម្បីធានានូវសន្តិសុខស្បៀងធានានូវ ស្ថេរភាព"។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីកូវីដ១៩ នៅថ្ងៃទី១៤ ខែមេសា នេះមានប្រសាសន៍ថា អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិជំងឺកូវីត១៩ត្រូវបានបញ្ចប់៕ដោយ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ