សៀមរាប៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) បានថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

លោកថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ «នីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពី កាគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងព្រះរាជាណា ចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ» នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាខេត្តសៀមរាប។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ 

ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ បានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាជួយដល់ជនរងគ្រោះឆ្លងកាត់ព្រំដែន នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយ និងនៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា អាស្រ័យដោយការសម្របសម្រួល និងការសហការរវាងកម្ពុជា ជាមួយប្រទេសគោលដៅក្នុងការជួយជនរងគ្រោះ ហើយការដោះស្រាយមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនទាន់មានភាពរលូន ប្រទាក់ក្រឡាគ្នា ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ