សម្តេចក្រឡាហោម ស ខេង ស្នើឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនពង្រឹកការគ្រប់គ្រង កុំឱ្យមានជនបរទេសលួចចូលមកកម្ពុជាដោយខុសច្បាប់
4 ឆ្នាំ មុន
តាមរយៈសារសម្លេងដែលបាចែកចាយនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់ខេត្តដែលនៅជាប់ព្រំដែនបង្កើនការគ្រប់គ្រងច្រកព្រំដែន និងរបៀងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីកុំឱ្យមានករណីជនបរទេសលួចលាក់ចូលមកកម្ពុជាដោយខុសច្បាប់ ដោយឡែកនៅតាមច្រកព្រំដែនអន្តរជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង។
ជាមួយគ្នានេះសម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា បើសិនជាមានជនបរទេសចូលមកតាមច្រកព្រំដែនផ្លូវការ ហើយពុំមានឯកសារគ្រប់គ្រាន់ ត្រូវឱ្យគាត់ត្រឡប់ទៅកន្លែងដើមវិញ ។ហើយប្រសិនបើលួចចូលមកតាមច្រករបៀងសមត្ថកិច្ច ត្រូវតែបណ្តេញចេញទៅវិញ៕