មហាសំណាង!! បុរស២នាក់ រងរបួសស្រាលក្នុងករណីផ្ទុះគ្រាប់នៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារយកគ្រាប់មីនមកធ្វើជាចង្ក្រានដាំទឹក ដើម្បីឆុងកាហ្វេ
4 ឆ្នាំ មុន
បើតាមហ្វេសបុកផ្ទាល់របស់លោក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវ ករណីថ្មីមួយដែលទើបតែកើតមានឡើងនៅថ្ងៃទី ៧ខែ ធ្នូ ឆ្នាំ២០២០ ជាមួយរូបភាពជាច្រើនសន្លឹក។
ក្នុងការផ្សព្វផ្សាយដោយមានខ្លឹមសារទាំងស្រុងថា៖«សុទ្ធតែជាវាសនានិងមហាសំណាងល្អណាស់!នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រជាពលរដ្ឋចំនួន២នាក់ រងរបួសស្រាលដោយសារផ្ទុះគ្រាប់ជាសំណល់ពីសង្គ្រាម។
ករណីផ្ទុះនេះដោយសារដាំទឹកដើម្បីឆុងកាហ្វេ ដែលចង្រានដុតអុសដាំទឹកស្ថិតចំពីលើគ្រាប់កប់ក្នុងដី! មហាសំណាងសំរាប់ប្រជាពលរដ្ឋទាំង២រូប ដោយសារការផ្ទុះនោះ គឺផ្ទុះតែមួយផ្នែកតូច នៅមាន២-៣គ្រាប់ទៀត មិនផ្ទុះ!»៕SP