ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

២-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

សូមជម្រាបដែរថា ក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ១១ ក្នុងតម្លៃ ៤៣,៨ លានដុល្លារ និងអាចបង្កើតការងារបាន ៧ ៨៥៤ កន្លែង ដល់មនុស្សក្នុងតំបន់។

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមាន ១៩៥ជាគម្រោងថ្មី និង ៤៣ទៀត ជាគម្រោងពង្រីកផលិតកម្ម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ