អាជ្ញាធរជាតិអប្សរា បានបញ្ជប់ការងារជួសជុលផ្លូវដីថ្មើរជើងសម្រាប់ភ្ញៀវទេសចរដើរទស្សនា ធម្មជាតិជុំវិញប្រាសាទបន្ទាយស្រី
បន្ទាប់ពីការទស្សនាប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវបានលើកទឹកចិត្ត ឱ្យបន្តការ ដើរទស្សនាធម្មជាតិ ព្រៃព្រឹក្សា ព្រមទាំងសត្វស្លាបដែលមានវត្តមាននៅជុំវិញបរិវេណប្រា សាទបន្ទាយ ស្រី ដោយប្រើប្រាស់ផ្លូវដីដែលអាជ្ញាធរអប្សរាបានរៀបចំតាំងពីឆ្នាំ២០០៨ សម្រាប់តែអ្នកថ្មើ រជើងប៉ុណ្ណោះ។
ផ្លូវថ្មើជើងនេះ ទទួលបន្ទុកជួសជុលដោយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋាន បេតិក ភណ្ឌ ក្នុងន័យរក្សាឱ្យបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរ និង ចូលរួមគ្រប់គ្រងលំហូរភ្ញៀវផងដែរ។
ផ្លូវដីថ្មើរជើងនេះ ត្រូវបានជួសជុលកែលម្អឡើងវិញដោយចាក់បំពេញដី និងកិនបង្ហាប់នៅតាមទីតាំង ហូរច្រោះ ព្រមទាំងដាំស្មៅនៅតាមស្មាផ្លូវដើម្បីបង្កើនសោភ័ណភាព និងទប់ស្តាត់ការហូរច្រោះ នៃទឹកភ្ញៀង។
ការងារជួសជុលផ្លូវដីថ្មើរជើងនេះត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ហើយក្រុមការងារនៃអា ជ្ញាធរជាតិ អប្សរា នឹងបន្តការងារពិនិត្យ ថែទាំផ្លូវ និងស្មៅដែលបានដាំនៅតាមស្មាផ្លូវនេះ ដើម្បីរក្សាបា ននូវសោភ័ ណភាព សុវត្ថិភាពដល់ភ្ញៀវទេសចរ និងការប្រើប្រាស់បានយូរ អង្វែងទៅមុខ៕SP