ប៉េកាំង៖ យន្តហោះ Boeing 737 MAX ដែលគ្រោងដឹកជញ្ជូន ទៅក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines តាមការបញ្ជាទិញ ត្រូវបានបញ្ជាឱ្យហោះត្រលប់ ទៅអាមេរិកវិញ ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥។

យន្តហោះ 737 MAX បានប៉ុងប៉ងចុះចត នៅប្រជុំកោះ Zhoushan នៃខេត្ត Zhejiang ភាគខាងកើត ប្រទេសចិនប៉ុន្តែ បានហោះត្រលប់ក្រោយវិញ នៅកន្លែងផលិតយន្តហោះ Boeing ស្ថិតក្នុងទីក្រុង Seattle នៅល្ងាចថ្ងៃសៅរ៍រ៌។ យន្តហោះមួយគ្រឿងនេះ បានឈប់ចាក់សាំង នៅកោះ Guam និង Hawaii ដើម្បីអាចធ្វើដំណើរត្រឡប់វិញ ក្នុងចម្ងាយផ្លូវ ៨,០០០គីឡូម៉ែត្រ។

ក្រុមហ៊ុនអាកាសចរណ៍ចិនណាដែលទិញ យន្តហោះ Boeing នឹងត្រូវបង់ថ្លៃពន្ធបន្ថែម ហើយសម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់ Boeing ប្រភេទនេះ ត្រូវបានគេដឹងថា មានតម្លៃលើទីផ្សារប្រមាណ ៥៥លានដុល្លារអាមេរិក នេះបើតាម ក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ IBA ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ