ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានធ្លាក់ចុះជិត៦% នៅដើមសប្តាហ៍នេះ
អាមេរិក៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជិត៦% នៅថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺមួយថ្ងៃមុនរបាយការណ៍ប្រាក់ចំណូលត្រីមាសទី១ ខណៈអ្នកវិភាគព្រួយបារម្ភអំពីម៉ាកយីហោមួយនេះ ដែលធ្លាប់តែល្បីល្បាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
នយោបាយ និងសកម្មភាពរបស់ Musk បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងផ្នែកខ្លះនៃសហរដ្ឋអាមេរិក នៅឆ្នាំនេះ ហើយក្រុមហ៊ុនរបស់លោកបានរងការវាយប្រហារដោយរលកនៃការតវ៉ា ការធ្វើពហិការ និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនដែលកំណត់គោលដៅលើរថយន្ត និងគ្រឿងបរិក្ខាររបស់ Tesla ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ Musk។
ទាំងនេះសុទ្ធសឹងតែមូលហេតុខ្លះៗ នៃមូលហេតុជាច្រើនដែលធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ ជាក់ស្តែង កាលពីដើមខែនេះ ក្រុមហ៊ុន Tesla បានរាយការណ៍ថា ការដឹកជញ្ជូនរថយន្តចំនួន៣៣៦,៦៨១គ្រឿង នៅក្នុងត្រីមាសទីមួយ ធ្លាក់ចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង