ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការការពារការ ឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ។

ដោយត្រូវអនុវត្តដូចខាងក្រោម៖

-ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ បន្ទាប់ពីប៉ះពាល់សត្វ ឬវត្តុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្តិភាពល្អ។

-គួរជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វនិងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ឬប្រលាក់ដោយលាមកសត្វបក្សី ឬសត្វដទៃ។

-បើសង្ស័យថា ឆ្លងវីរុសផ្តាសាយបក្សដោយរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅលើស៣៨.៥អង្សាសេ ក្អក និងពិបាកដកដង្ហើម សូមទូរស័ព្ទមកលេខទាន់ហេតុការណ៍១១៥។

-អាជ្ញាធរ ខេត្ត ស្រុក ខ័ណ្ឌ រដ្ឋបាលឃុំ សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំករអនុវត្តវិធានការការពារ នៅតាមកសិដ្ឋាន ទីផ្សារ ជាពិសេសទីផ្សារលក់បសុបក្សីរស់ ឱ្យបានម្ម៉ត់ចត់ ដើម្ពីជៀសផុតពីការផ្ទុះជំងឺផ្តាសាយបក្សីក្នុងសហគមន៍ខ្លួន៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ