យកអ៊ាំងវិទ័រចាប់អាគុយឡានបំឡែងភ្លើងDCទៅACបណ្តាលឆ្លងតួរថយន្តឆក់ស្លាប់ជាងជួសជុលរថយន្តនៅវេលាម៉ោង៣.៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរអំបិលប្រាប់ថា៖ជនរងគ្រោះដែលឆក់ស្លាប់មានឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុសអាយុ៤១ឆ្នាំ(មុខរបបជាងជួសជុលរថយន្ត)រស់នៅភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖នៅពេលជនរងគ្រោះឆក់ចរន្តអគ្គីសនីស្លាប់ គឺជួសជុលរថយន្តបែនដឹកដីអោយឈ្មោះ ខៀវ គីណាល់ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយពេលជួសជុលបានយកអ៊ាំងវិទ័រចាប់អាគុយឡានបែនបំឡែងភ្លើងDCទៅACបណ្តាលឆ្លងចរន្តចរន្តអគ្គីសនីទៅតួរថយន្តនៅពេលកំពុងជួសជុលចាប់គ្រឿងបន្លាស់ចូលបណ្តាលឆក់ស្លាប់ជាប់រថយន្ត។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានហើយបានចុះពិនិត្យឃើញជនរងគ្រោះត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ជាប់រថយន្ត ដោយជួសជុលរថយន្តមានការទ្វេសប្រហែសក្រោយពេលពិនិត្យហើយប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍៕