ស្រុកគិរីវង់នៅតែមានវត្តមាន ការដាំដំណាំកញ្ឆាតាមតំបន់ភ្នំ ទោះសមត្ថកិច្ចចាប់អ្នកដាំជាបន្តបន្ទាប់ក៏ដោយ
បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបជាញឹកញាប់ ដោយក្នុងនោះក៏មានការចាប់ខ្លួនអ្នកដាំក៏ដោយចុះ ប៉ុន្តែដំណាំកញ្ឆានៅតែត្រូវគេលួចលាក់ដាំនៅតាមតំបន់ភ្នំក្នុងស្រុកគិរីវង់ ដោយពលរដ្ឋបានលើកឡើង ថា នោះក៏ព្រោះតែក្រុមឈ្មួញនៅតែមានការបញ្ជាទិញ។
ពាក់ពន្ធ័ករណីខាងលើលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា រឿងដំណាំកញ្ឆា គឺកំលាំងរបស់លោកធ្វើការបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ បើតាមលោកអធិការថា តាមចម្លើយ សារភាពរបស់អ្នកដាំ កញ្ឆាដែលប្រមូលផលគឺត្រូវក្រុមឈ្មួញដឹកយកទៅខេត្តព្រះស៊ីហនុ ខេត្តកោះកុង និងខេត្តពោធ៏សាត់។
គួរបញ្ជាក់ដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនអ្នកលួចដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុ ងស្រុក គិរីវង់ ខេត្តតាកែវផងដែរ ហើយកម្លាំងក៏បានធ្វើការកាប់បំផ្លាញដើមកញ្ឆាចោលចំនួន១៥០ដើម អាងស្តុបទឹកចំនួន០១ រោងស្នាក់នៅចំនួន០១ផងដែរ៕SP