គ្រឿងញៀនរាប់សិបគីឡូក្រាមត្រូវបានទីបញ្ជាការជួរមុខរកឃើញនៅលើកោះកោះពូលូវ៉ៃ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា ថ្នាំញៀន ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន៤៦៥ដុំ (កញ្ចប់) ស្មើរនឹងជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ ក្បែរកោះ ពេលកំពុងល្បាតកាលពីថ្ងៃទី៦ ខែកុម្ភៈ២០២១ ជំហានដំបូងត្រូវបានគេសន្និដ្ឋានថា ទំនងជាមានអ្នកផ្លុងចោល ក្រោយប្រទះឃើញគ្រឿងញៀនទាំងនេះត្រូវបានប្រគល់មកកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីចាត់ចែងបន្ត។
លោក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា បច្ចុប្បន្នថ្នាំញៀនទាំងអស់នេះមកដល់ ទីបញ្ជាការដ្ឋានជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយនៅព្រឹកថ្ងៃ៧កុម្ភៈ២០២១ សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕sp