ភ្នំពេញ៖ នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន NAGA Corp Ltd. បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិក និងភ្ញៀវ ដែលចូលមកលេង នៅកាស៊ីណូ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ ៣០០០នាក់ ត្រូវបានតេស្តិ៍សំណាករកជំងឺកូវីដ១៩ ។ដោយក្នុងនោះក្រុមគ្រូពទ្យ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះ ក្រុមហ៊ុនសម្រេចផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាព និងវិធានការការពារជំងឺកូវីដ១៩បានល្អប្រសើរ ព្រមទាំងនឹងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ