(ភ្នំពេញ)៖ ក្រោយមានជម្លោះខ្មាន់កាំភ្លើងដៃឆៅជាអ្នកបើកកង់បីឥណ្ឌា បានត្រឡប់មកវិញ ហើយបាញ់ចំនួន៣គ្រាប់ សម្លាប់មនុស្ស៣នាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើង កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ប្រភពបញ្ជាក់ថា ជនរងគ្រោះ

ទី១៖ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ(ស្លាប់)។

ទី២៖ ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ(ស្លាប់)។ 

និងទី៣៖ មានឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ (ស្លាប់) ចំណែកជនបង្កជាអ្នករត់កង់បី ឥណ្ឌា និងបក្ខពួក២នាក់ទៀត បានរត់គេចបាត់ ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាភាគី(រងគ្រោះ) បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ ។ 

បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា(ជនបង្ក) មកពីក្រោយរួចស៊ីផ្លេរ ដាក់រថយន្តឲ្យអែប។ ខណ:ផ្លូវកំពុងមានការកកស្ទះ។ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីឥណ្ឌានោះ ក៏បានបើកចេញទៅបាត់ ។

ប្រភពបន្តថា លុះមួយសន្ទុះក្រោយមកម៉ោងកើតហេតុ អ្នកបើកម៉ូតូកង់បីឥណ្ឌា មកវិញម្ដងទៀត ជាមួយបក្ខពួក ដោយជិៈម៉ូតូជាច្រើនគ្រឿង។ ហើយជម្លោះសម្ដីបន្ថែមទៀត ទើបអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ចំនួន៣គ្រាប់សំដៅជនរងគ្រោះទាំង៣នាក់ ។

បណ្ដាលឱ្យម្នាក់ៗត្រូវ១គ្រាប់ ស្លាប់នៅកន្លែងកើកហេតុម្នាក់ និង២នាក់ទៀតបានស្លាប់ ព្រោះពេទ្យសង្រ្គោះអស់លទ្ធភាព ។ 

ខ្មាន់កាំភ្លើងនិងបក្ខពួក បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។ 

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបាន ចុះមកដល់ពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ