សៀមរាប៖នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានករណីឡានជិះទិញស្រូវមួយគ្រឿង បានបើកឆ្លងកាត់លើស្ពានតាអោង ដែលជាស្ពានបុរាណមួយមានអាយុកាលជាង៩០០មកហើយ បណ្តាលអោយស្រុត និង បើកទៅប៉ះធ្វើអោយប្រេះជើងទម្រក្បាលនាគ ។
ស្ពានតាអោង មានទីតាំងស្ថិតនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ បានប្រាប់ថា ក្រោយពេលកើតហេតុ ឡានមួយគ្រឿងនេះ បានបើកគេច តែសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ។
ប្រជាពលរដ្ឋ លើកឡើងថា ស្ពានតាអោង គឺ មិនអនុញ្ញាតអោយមានឡានធំៗ បើកឆ្លងកាត់នោះទេ ព្រោះស្ពាននេះជាស្ពានបុរាណ និង ចាស់ទ្រុឌទ្រោមណាស់ទៅហើយ ៕