អាឡឺម៉ង៖ Robert Lewandowski រកបានហេតទ្រីគ ក្រោយ Bayern Munich នៅសល់គ្នាតែ១០នាក់ ហើយបានទទួលជ័យជម្នះលើ Stuttgart ដោយលទ្ធផល ៤-០ បង្កើនគម្លាតដល់៤ពិន្ទុ លើកំពូលតារាង Bundesliga។

ខ្សែការពារ Alphonso Davies ត្រូវបានបណ្ដេញចេញពីទីលាន បន្ទាប់ពីលេងបាន១២នាទី ហើយ Lewandowski បានរកគ្រាប់បាល់បើកឆាកឱ្យ Bayern នៅ៥នាទីបន្ទាប់។

យ៉ាងណាមិញ Gerge Gnabry រកបានគ្រាប់ទី២ មុនពេល Lewandowski រកបាន២គ្រាប់បន្ថែមបង្គ្រប់ហេតទ្រីគ មុនពេលចប់តង់ទី១ ប៉ុន្ដែមិនមានគ្រាប់បាល់កើតឡើងនោះទេ ក្នុងតង់ទី២។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធជនជាតិប៉ូឡូញ Lewandowski រកគ្រាប់បាល់បាន៤២គ្រាប់ហើយសម្រាប់ Bayern ក្នុងរដូវកាលនេះ ហើយកំពុងនាំមុខក្នុងបញ្ជីកីឡាករដែលប្រជែងពានស្បែកជើងមាសអឺរ៉ុបផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ