ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់រួមនិងថ្នាំញៀនជិត៦០០គ្រាប់ នៅស្រុកបុរីអូរស្វាយសែនជ័យ
(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់.ករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូស្វាយ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបករណីគ្រឿងញៀននោះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង។សហការជាមួយកម្លាំងនគរបាល ស្រុកបុរីអូរស្វាយសែនជ័យ និងកម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការរ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ។
ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ថង វ៉ន ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិអូស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ គ្រឿងញៀនបីកញ្ចប់ ជាប្រភេទមេតំហ្វេតាមីនwyជិត៦០០គ្រាប់ មានទម្ងន់៦៣,៧៦ក្រាម មានដាវ២ដើមនិងកាំបិត១ដើម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការបន្តតាមនីតិវិធីច្បាប់៕