ម្នាក់ក្នុងចំណោម៦នាក់ដែលបុគ្គលិកពេទ្យរបស់ក្រសួងសុខាភិបាលយករថយន្តទៅយកអ្នកដែលកើតកូវីដ១៩ ជាអ្នកធ្វើការនៅហាងលក់សម្លៀកបំពាក់ Pedro នៅផ្លូវព្រះសីហនុ។
គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩។
គួររំលឹកថា យោងតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី កាលពីល្ងាចមិញនេះថា ចាប់ពីពេលនេះទៅនឹង បញ្ចេញអត្តសញ្ញាណអ្នកដែលត្រូវរកឃើញវិជ្ជមានកូវីដ១៩ នោះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា ក្រសួងសុខាភិបាល ក៏តម្រូវឱ្យគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័ករយពេល១៤ថ្ងៃ ពេញលេញ។
រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៤១នាក់ (បូករួមទាំងករណី វិជ្ជមាន៦នាក់ថ្មីនេះ) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៧នាក់៕