(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្ដីពីការ បញ្ឈប់ការផ្ដល់ «លិខិតអនុញ្ញាតចេញ-ចូល»ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងសេចក្តីសម្រេចលេខ ៤៩សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងគោលការណ៍ឯកភាពរបស់គណៈកម្មការជាតិ គ.ប.ខ ក្រសួងសម្រេចបញ្ឈប់ការផ្តល់«លិខិតអនុញ្ញាតចេញ-ចូល» ជូនរោងចក្រ សហគ្រាស និងសិប្បកម្មចាប់ពីពេលជូនដំណឹងនេះតទៅ។

នៅពេលធ្វើដំណើរសូមលោក លោកស្រី និងបងប្អូនកម្មករនិយោជិត ដែលមានការអនុញ្ញាតឲ្យបន្តសកម្មភាពអាជីវកម្មយកជាប់ខ្លួនជានិច្ចនូវ៖

* ទី១៖ លិខិតអនុញ្ញាតឲ្យដំណើរការសកម្មភាពអាជីវកម្ម

* ទី២៖ ឯកសារបញ្ជាក់អំពីតួនាទីការងារ មុខរបរ ឬអាជីវកម្ម (បណ្ណកម្មករ ឬបណ្ណបុគ្គលិក)

* ទី៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ទីលំនៅ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ