បារាំង៖ បើយោងតាមសារព័ត៌មានរ៉យទ័របានរាយការណ៍ថាកាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលបារាំង នៅក្នុងប្រទេសនេះបានកំណត់អត្តសញ្ញាណជំងឺ COVID-19 បំលែងថ្មីមួយ ដែលត្រូវបានគេជឿថា មានគ្រោះថ្នាក់ជាងការបំលែងខ្លួនរបស់ជំងឺ COVID-19 ពីមុនៗទៅទៀត។ 

វីរុសបំលែងថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lannion ដែលបង្កឱ្យមានការព្រួយបារម្ភថ្មីមួយទៀត នៅពេលដែលអ្នកជំនាញធ្លាប់បានរំពឹងជាយូរមកហើយ ចំពោះការផ្លាស់ប្ដូរទម្រង់នៃជំងឺ COVID-19 ។

គួររំលឹកថា កាលពីដើមខែនេះវេជ្ជបណ្ឌិតលោកស្រី Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា លោកស្រីមានការព្រួយបារម្ភអំពីភាពខុសគ្នានៃវីរុសនារយៈពេលចុងក្រោយនេះ ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីទប់ស្កាត់ជំងឺ COVID-19 អាចនឹងត្រូវបំផ្លាញនៅពេលដែលជំងឺបន្ដផ្លាស់ប្ដូរទម្រង់ ដែលអាចឱ្យមានការឆ្លងលឿនជា និងគ្រោះថ្នាក់ជាងមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ