(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសតាមបណ្តាញព័ត៌មានក្នុងស្រុក ដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។

លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងថា «សូមជំរាបបន្ទាន់ដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកសំណាកលើកទី១ ឲ្យមកយកសំណាកនៅថ្ងៃស្អែក នៅក្រសួងមហាផ្ទៃទាំង១៥៤៤នាក់ បូកនឹងអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់»។

ក្រសួងសុខាភិបាល បានកំណត់ទីតាំង២កន្លែងសម្រាប់ធ្វើយកសំណាកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយទី១៖ នៅក្នុងក្រសួងមហាផ្ទៃ និងទី២៖ នៅស្តាតអូឡាំពិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ