ក្រសួងការងារ ផ្អាកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៅទូទាំងប្រទេសជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។សេចក្តីជូនដំណឹងរបស់ក្រសួង នៅព្រឹកថ្ងៃទី២១ ខែមីនានេះ បានបញ្ជាក់ថា ការសម្រេចផ្អាកនេះ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីចូលរួមចំណែ កបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ។ជាមួយគ្នានេះ ក្រសួងការងារ ណែនាំឲ្យគ្រប់គ្រឹះស្ថានទាំងអស់ អាចដំណើរការបណ្តុះបណ្តាល តាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬតាម Online៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ