អ្នកណាក៍ដឹងថា អារ៉ាប៊ីសាអូឌីត ជាប្រទេសសេដ្ឋីប្រេង ។គេអាចយកលុយពីការលក់ប្រេងកសាងប្រទេសរបស់គេបានយ៉ាងងាយស្រួល។សំនួរសួរវិញថា ក្រៅពីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលរួមមានវិស័យសំណង វិស័យអប់រំ រួមទាំងការវិនិយោគផ្សេងៗទៀតនោះ តើអារ៉ាប៊ីសាអូឌីត នៅខ្វះខាតវិស័យអ្វី ដែលមិនទាន់អាចធ្វើបាន?តើពិតទេ ថាមានលុយអាចធ្វើអ្វីៗបានតាមតែចិត្តនោះ ?
ថ្មីៗនេះ ប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញចេញនូវមហាគម្រោងបៃតងមួយដើម្បីបរិស្ថាន។ មហាគម្រោងបៃតងនេះមានគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយឧស្ម័នកាបោន។ ដើម្បីអាចឈានទៅដល់គោលដៅមួយនេះបាន ប្រទេសមហាអំណាចប្រេងមួយដ៏សំខាន់នៅមជ្ឈិមបូព៌ាគ្រោងឈានទៅបង្កើនការប្រើថាមពលកកើតឡើងវិញ និងការដាំដើមឈើឲ្យបាន ១០ ០០០លានដើមដោយរួមសហការជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត។« គំនិតផ្តួចផ្តើមអារ៉ាប៊ីសាអូឌីតបៃតង » នេះជាឈ្មោះរបស់មហាគម្រោងបរិស្ថានដែលរាជទាយាទអារ៉ាប៊ីសាអូឌីតម៉ូហាម៉េដ បេន សាលម៉ាន បានលាតត្រដាងដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។គម្រោងដំដើមឈើឱ្យបាន១០០០០លានដើមនេះគឺជាគម្រោងទី២របស់ព្រះអង្គ ខណៈគម្រោងទី១គឺកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាសឲ្យបាន ៥០% ពីពេលនេះទៅឆ្នាំ ២០៣០។
ចម្ងល់ជាច្រើនបានកើតឡើងព្រមៗគ្នា ក្រោយពីគ្រប់គ្នាបានដឹងគម្រោងដ៍គួរឱ្យអស់សំណើច របស់ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេន សាលម៉ាន ។ ភាពអស់សំណើចឬចម្ងល់នេះបានកើតឡើង ព្រោះគេបានដឹងយ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត ជាប្រទេសដែលហ៊ុព័ទ្ធទៅដោយ វាលខ្សាច់ដ៍ល្វឹងល្វើយ ហើយសូម្បីតែប្រភពទឹកក៍មានកំណត់ដែរ។ អញ្ចឹងតើគម្រោងដាំដើមឈើ១០០០០លានដើម អាចទៅរួចទេ?
ទោះបីជាយ៉ាងណាក៍ដោយ ពាក់ព័ន្ធនិងគម្រោងដាំដើមឈើ១០០០០លានដើម នេះ ក៍មានអ្នកវិភាគជាច្រើនបានសម្តែងការពេញចិត្តទៅលើការគិតគូរឡើងវិញ របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេន សាលម៉ាន។ អ្នកវិភាគថា បើចង់អោយគម្រោងនេះអាចលេចចេញជារូបរាងពិតមែន វាទាន់តែបណ្តាលប្រទេសនៅក្នុងសម្ព័ន្ធអារ៉ាបទំាងអស់រួបរួមគ្នា និងគាំទ្រពេញទំហឹងទៅលើ គំនិតផ្តួចផ្តើមរបស់ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេន សាលម៉ាន។
លោកដាវីដ រីហ៊្គូឡេ រ៉ូ ជាអ្នកសិក្សាស្រាវជ្រាវមួយរូប បានធ្វើការបដិសេដនិងមិនគាំទ្រចំពោះ គម្រោងរបស់ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេន សាលម៉ាន។ លោកថា វាមិនអាចទៅរួចនោះទេ ហើយសូម្បីតែប្រជាជន អារ៉ាប៊ីសាអូឌីត ក៍ដឹងច្បាស់ពីស្ថានភាពពិតប្រាកដរបស់ប្រទេសខ្លួនដែរ។ ការប្រកាសនេះវាគ្រាន់តែជារូបភាពខាងក្រៅធ្វើជាល្អ ថាមានឆន្ទះគិតគូរពីបម្រែបម្រួលអាកាសធាតុ តែប៉ុនណោះ ។
គួរបញ្ជាក់ថា មហាគម្រោងបរិស្ថាននេះគឺជាការការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុរបស់ ព្រះអង្គម្ចាស់បេន សាលម៉ានពេលនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យឆ្នាំ ២០៣០ របស់ព្រះអង្គ។ចក្ខុវិស័យឆ្នាំ ២០៣០ នេះជាមហាគម្រោងកំណែទម្រង់នៅក្នុងវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម។