ចត្តាឡីស័កជួបស្នេហ៍! បងប្រុសម្នាក់អរគុណចត្តាឡីស័ក រយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ គាត់អាចរកម្ចាស់បេះដូងបាន
មុននេះប៉ុន្មានម៉ោង គណនីហ្វេសបុក Vireak Bmc បានធ្វើការបង្ហោះឲ្យដឹងពីរឿងបុរសម្នាក់បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ បែរជារកឃើញម្ចាស់បេះដូង ដែលគាត់បានបង្ហោះនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គាត់បានបញ្ជាក់ថា ប្អូនទាំងពីរក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ។ បើយោងតាមគណនីហ្វេសបុកឈ្មោះ Vireak Bmc បានសរសេររៀបរាប់ថា “ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ កូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ #ជូនពរប្អូនទាំងពីរមានសុភមង្គល”៕
សូមបញ្ជក់ថា ក្រោយពីករណីកម្រនេះបានកើតឡើង មហាជនជាច្រើនមានការភ្ញាក់ផ្អើល ហើយបានសាទរចំពោះអ្នកទាំងពីរ។ ករណីនេះត្រូវបានមហាជនចាត់ទុកថាជា ករណីដ៍កម្រ និងតំបូងបំផុតនៅកម្ពុជា ដែលមានមនុស្សពីរនាក់អាចយល់ចិត្តគ្នា ស្រលាញ់គ្នា និងបានប្រកាសថារៀបការជាមួយគ្នា ក្នុងគ្រាដែលកំពុងធ្វើចត្តាឡឺស័កស្វែងរកជំងឺកូវីដ១៩។