ហ្សាការតា៖ ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី ភើតាមីណា (Pertamina) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែព្យាយាមគ្រប់គ្រង អគ្គីភ័យដែលកំពុងឆាបឆាបយ៉ាងសន្ធោរសន្ធៅ នៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាឡុងហ្គាន់ (Balongan) នៃខេត្តជ្វាខាងលិច (West Java) ខណៈមនុស្ស ០៥នាក់បានទទួលរងរបួស និង ៩៥០នាក់ទៀតត្រូវជម្លៀសចេញពីតំបន់ជុំវិញ។ នេះបើតាមបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន The Jakarta Post នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។បើតាមអាជ្ញាធរក្នុងតំបន់ខាងលើនេះ គ្រោះអគ្គីភ័យបានចាប់ផ្តើមឡើង កាលពីយប់ថ្ងៃអាទិត្យ ហើយក៏មានសំឡេងផ្ទុះដ៏កក្រើកមួយ ត្រូវបានគេដឹងលឺផងដែរ។ បើតាមវីដេអូនានា ដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេឃើញមានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ និងផ្សែងហុយយ៉ាងខ្មួលខ្មាញ់ រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Pertamina នោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ