សម្ដេចតេជោ ៖ វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់កម្ពុជា ចំនួន១.៥លានដូស បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខនេះ វ៉ាក់សាំងកូវីដ-១៩ អាចនឹងមកដល់កម្ពុជា ចំនួន ១.៥លានដូស បន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ។តាមរយៈសារសំឡេងរបស់ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ត្រូវធ្វើយ៉ាង ណា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យប្រជាពលរដ្ឋ ក្នុងរង្វង់ចាប់ពី ១០លាននាក់ ទៅដល់១៣លាននាក់។សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគម្រោងវ៉ាក់សាំងអាចនឹងមកដល់ ១.៥លានដូស ហើយនឹងអាចលើសពីនេះ បន្ថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឲ្យបានច្បាស់ ទៅតាមទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ ត្រូវបណ្ដោះ បណ្ដាលយ៉ាងណា? ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេឲ្យជាក់លាក់ ដើម្បីដំណើរការឲ្យបានល្អ»។សម្តេចតេជោ ក៏មានសង្ឃឹមថា លោក ម៉ម ប៊ុនហេង និងលោកស្រី ឱ វណ្ណឌីន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នឹង ធ្វើការងារចាក់វ៉ាក់សាំង កូវីដ-១៩ ឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងអស់គ្នា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ